សំណួរ-ចម្លើយ
ររៀបភ្ជាប់គម្រោងនិងវិក្កយបត្រ
តើត្រូវចំណាយប៉ុន្មានដើម្បីភ្ជាប់នៅកម្មវិធីនេះ?
កម្មវិធី កត់ត្រារៀល អាចប្រើប្រាស់បានរហូតដល់ ១០០ ប្រតិបត្តិការក្នុងមួយខែដោយមិនបាច់ទិញគម្រោងណាមួយ។ សម្រាប់អាជីវកម្មខ្នាតតូចជាច្រើនអាចប្រើកម្មវិធីឥតគិតថ្លៃទាំងស្រុង! សម្រាប់អ្នកដែលមានអាជីវកម្មច្រើនមុខ ហើយមានបំណងចង់មានប្រតិបត្តិការច្រើនជាងនេះ អ្នកអាចរើសយកគម្រោងណាមួយដែលមានតម្លៃដូចខាងក្រោម៖
-
១ ខែ៖ ៣.៥០ ដុល្លារ
-
៣ ខែ៖ ៩,៩៥ ដុល្លារ (បញ្ចុះតំលៃ ៥%)
-
៦ ខែ៖ ១៨,៩០ ដុល្លារ (បញ្ចុះតំលៃ ១០%)
-
១២ ខែ៖ ៣៥.៧០ ដុល្លារ (បញ្ចុះតំលៃ ១៥%)
តើខ្ញុំអាចបង់ប្រាក់សម្រាប់ប្រើកម្មវិធីដោយរបៀបណា?
អ្នកអាចបង់ប្រាក់ជាមួយកម្មវិធី កត់ត្រារៀល នៅលើ Google pay (សម្រាប់ប្រព័ន្ធទូរស័ព្ទ Android នៅលើGoogle Play) ឬ Apple Pay (សម្រាប់ប្រព័ន្ធ iOS នៅលើ App Store) ។ អ្នកនឹងត្រូវការកាតឥណទានដើម្បីបង់ប្រាក់តាមរយៈ Apple រឺ Google pay ។ ប្រសិនបើអ្នកមិនមានកាតឥណទានទេ អ្នកអាចទទួលបានកាតឥណទានឌីជីថលពី តំណាងសាខារបស់ វីង វាមានភាពសាមញ្ញនិងមានងាយស្រួល ស្វែងយល់បន្ថែមនៅទីនេះ។