fbpx

គេហទំព័រឌីជីថលល្បីៗដែលនិយមប្រើសម្រាប់អាជីវកម្ម

by | Jul 11, 2020 | ប្លុក, ឯកសាអំឡុងកូវីដ១៩ | 0 comments

ស្ទើរគ្រប់អាជីវកម្មទាំងអស់ត្រូវបានបង្ខំចិត្តប្តូរទៅជាលក្ខណៈអ៊នឡាញដោយសារវិបត្តកូវីដ-១៩ និងគំលាតសង្គម។ 

ដូចនេះ យើងមានគេហទំព័រឌីជីថលមួយចំនួនដែលពេញនិយមប្រើសម្រាប់អាជីវកម្ម ដូចខាងក្រោម៖ 

១. ZOOM -សម្រាប់ការប្រជុំអ៊នឡាញ

វិបត្តកូវីដ-១៩បានបង្ខំអោយយើងបិទការិយាល័យមួយចំនួន ហើយចាប់ផ្តើមឲ្យបុគ្លលិកធ្វើការនៅផ្ទះ នេះមានន័យថា រាល់ការប្រជុំក្រុម  ការហាត់បង្វឹក និងការប្រជុំខាងក្រៅជាមួយភ្ញៀវផ្សេងៗត្រូវធ្វើតាមអ៊នឡាញ។ មជ្ឈមណ្ឌលពត៌មានឌីជីថល ឃើញថា ZOOM គឺជាគេហទំព័រឌីជីថលមួយដ៏ល្អសម្រាប់ការងារជួបប្រជុំទាំងអស់នេះ។ ZOOM អនុញ្ញាតិអោយអ្នកប្រើសេរីបាន ដោយអាចប្រើបាន 40 នាទីក្នុងការជួបប្រជុំម្តង តែបើអ្នកត្រូវការជួបប្រជុំដែលត្រូវប្រើរយៈពេលយូរអ្នកគ្រាន់តែ ចុចចាប់ផ្តើមម្តងទៀត នោះអ្នកអាចបន្តការប្រជុំរបស់អ្នកបានហើយ។ ZOOM អាចប្រើបានគ្រប់ឧបករណ៍អេឡិចត្រូនិច។ អ្នកស្វែងយល់បន្ថែមបាន ដោយចូលទៅកាន់Zoom

  • ទស្សនាវីដេអូ៖

    MicrosoftTeams-image (12) (1).png

២. Canva- ប្រើសម្រាប់ឌីហ្សាញក្រាហ្វិច 

ប្រសិនបើអ្នកប្រើ Facebook សម្រាប់ការរកស៊ី ឬអាជីវកម្ម ហើយមានកង្វល់ក្នុងការរករូបភាពស្អាតៗ មិនជាប់កម្មសិទ្ធ ឬក៏ឌីសាញកម្មវិធីនានាសម្រាប់បង្ហោះនៅលើ Facebook នោះអ្នកត្រូវតែប្រើCanva.  វាមានភាពងាយស្រួល ហើយមានទម្រង់ឌីសាញរាប់ពាន់ដែលអ្នកអាចជ្រើសរើសបាន លើសពីនោះ អ្នកអាចធ្វើការឌីសាញដោយប្រើ ភាសាខ្មែរបាន អាចបញ្ចូលLogo និង រូបភាពពីខាងក្រៅបានទៀតផង។ បើអ្នកមិនមានលទ្ធភាពក្នុងការជួលអ្នកឌីសាញថ្លៃៗទេ នោះ Canva គឺជារបស់មួយដែលអ្នកមិនគួររំលងឡើយ។ ពត៌មានបន្ថែម អ្នកអាចចូលទៅកាន់Canva

Screen Shot 2020-07-10 at 11.19.41 AM.png

 ៣. Todoist- សម្រាប់គ្រប់គ្រងពេលវេលា

នេះគឺជាឧបករណ៍ដ៏អស្ចារ្យមួយ ប្រសិនបើអ្នកមានវិបត្តជាមួយនឹងការគ្រប់គ្រង់ពេលវេលា ឬ មិនចាំថាខ្លួនឯងមានការងារអ្វីខ្លះដែលត្រូវធ្វើ។ វាជា App ដែលអាចប្រើបានទាំងនៅលើ កុំព្យូទ័រ និងទូរសព្ទដៃ ហើយអ្នកក៏អាចភ្ជាប់វាជាមួយគ្នានៅលើឧបករណ៍ដែលអ្នកប្រើផងដែរ។ អ្នកអាចស្វែងរកកិច្ចការរបស់អ្នកដោយតម្រៀបតាម គម្រោង  ថ្ងៃផុតកំណត់ និង អាទិភាពការងារ ។ Todoist ពិតជាមានភាពងាយស្រួលប្រើខ្លាំងមែនទែន ហើយវាជាឧបករណ៍ដែលប្រើដោយសេរី១០០%។ Tosoist ជាមិត្តដ៏ល្អបំផុតជាពិសេសសម្រាប់សហគ្រិនដែលមានការរវល់ខ្លាំង។  ពត៌មានបន្ថែម អ្នកអាចចូលទៅកាន់Todoist

Screenshot_20200710-121452.png

Screenshot_20200710-122015.png

Screenshot_20200710-122033.png

៤. Google Drive- សម្រាប់ផ្ទុកឯកសារអ៊នឡាញ

Google Drive ជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្មក្នុងការរក្សាទុកឯកសារនានារបស់គេក្នុងកន្លែងតែមួយ។ អ្នកក៏អាចធ្វើការចែករំលែកឯកសារនោះទៅកាន់សមាជិកក្រុម និងកែសម្រួលតាមអ៊នឡាញផងដែរ។ រឿងដែលពិសេសបំផុតរបស់វាគឺ ឯកសារទាំងអស់ត្រូវបានររក្សាទុកនៅក្នុងអ៊ិនធើណិត នោះមានន័យថា អ្នកមិនចាំបាច់ភ័យបារម្ភពីបញ្ហាបាត់បង់ឯកសារសំខាន់របស់អ្នកឡើយ។ 

ពត៌មានបន្ថែម អ្នកអាចចូលទៅកាន់Google Drive

៥. Slack- សម្រាប់ផ្ញើរសារអ៊នឡាញ

Slack គឺជាឧបករណ៍សម្រាប់ទំនាក់ទំនងដែលយើងចូលចិត្តប្រើ។ App របស់វាអាចប្រើបានគ្រប់ឧបករណ៍អេឡិចត្រូនិច។ អ្នកអាចទទួលបានសារ  អាចជ្រើសរើសប៉ុស្តិ៍ផ្សេងៗបាន អាចបង្កើតក្រុមបានងាយស្រួល និងអាចបញ្ជូលឯកសារផ្សេងៗបាន។  អ្នកអាចជ្រើសរើសដាក់មិនទទួលសារក្រៅម៉ោងការងារបាន បើអ្នកមិនចង់ទទួលការរំខានពេលចប់ការងារ។ វាមានភាពសាមញ ងាយស្រួលក្នុងការគ្រប់គ្រង និងប្រើបានសេរី។ ពត៌មានបន្ថែម អ្នកអាចចូលទៅកាន់Slack

Screen Shot 2020-07-10 at 11.23.37 AM.png

 

0 Comments